ក្នុងការបង្ហាញឲ្យឃើញពីកសិអេកូឡូស៊ី ការដាំដំណាំគម្របដី ដែលជាផ្នែកមួយក្នុងការអនុវត្តន៍ បច្ចេកទេសរបស់កសិអេកូឡូស៊ី។
តាមការរៀបរាប់ឲ្យដឹងរបស់អ្នកស្រីទុយ សុខខេង អនុប្រធាននាយកដ្ឋានធនធានដីនៃអគ្គនាយកដ្ឋានកសិកម្មបញ្ជាក់ឲ្យដឹងថាកសិអេកូឡូស៊ី មានគោលការណ៍សំខាន់ណាស់។ដោយសារអាចជួយដល់សុខភាពដី ជួយ ដល់បរិស្ថាននិងជួយបង្កើនសេដ្ឋកិច្ចគ្រួសារទៀតផង។
អ្នកស្រីលើកឡើងបន្តថា ដំណាំគម្របដីដែលជាផ្នែកមួយនៅក្នុងអេកូឡូស៊ី។ហើយកសិអកូឡេស៊ី ក៏មានគោលការណ៍ 13យ៉ាង ក្នុងការដាំដំណាំគម្របដីនៃការធ្វើកសិកម្មសរីរាង្គនិងការដាំដំណាំចម្រុះ។
អ្នកស្រីសុខខេងអនុប្រធាននាយកដ្ឋានធនធានដីបានលើកឡើង អំពីការជួយជំរុញនិងលើកទឹកចិត្ត ដល់ប្រជាកសិករ ហើយក៏បានធ្វើសិក្ខាសាលាដើម្បីបណ្ដុះបណ្ដាលផ្សព្វផ្សាយ តាមរយៈឲ្យកសិករយើងធ្វើទស្សនៈស្វែងយល់អំពីការអនុវត្តន៍បច្ចេកទេស ដើម្បីឲ្យគាត់កាត់បន្ថយនៃការប្រើប្រាស់ថ្នាំគីមីដោយបង្វែរមក រកកសិអេកូឡូស៊ីវិញ អ្វីដែលសំខាន់គឺដើម្បី រក្សាជីវៈចម្រុះដែលមាននៅក្នុងដីទៀតផង។
ការពន្យល់បន្ថែមទៀតរបស់លោកប៉ាតសុវណ្ណអ្នកសម្របសម្រួលបណ្ដាញALISEAបានជម្រាបបន្ថែមអំពីការមិនប្រើជីគីមីគឺបានសេចក្តីថាប្រជាកសិករយើងនិងមិនបានធ្វើអ្វីប៉ះពាល់ច្រើនដល់បរិស្ថានឡើយ។លោកបញ្ជាក់បន្ថែមទៀតថាដូច្នេះកសិអេកូឡូស៊ីគឺជាការអនុវត្ត នូវអ្វីដែលមិនប៉ះពាល់ដល់សុខភាពនិងការ ការពារបរិស្ថានដែលឆ្លើយតបទៅនឹងនិរន្តរភាពកសិកម្ម ដែលផលិតបានលទ្ធផលសុវត្ថិភាព៕ រុងរឿង