ទាន់ហេតុការណ៍
0

​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់​អំណោយ​ជូន​ដល់​សមាជិក​ចំនួន​២​នាក់ សមាជិក​មាន​ប្រពន្ធ​ទើប​សម្រាលកូន​!

​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់​អំណោយ​ជូន​ដល់​សមាជិក​ចំនួន​២​នាក់ សមាជិក​មាន​ប្រពន្ធ​ទើប​សម្រាលកូន​!

​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៥ ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់ជូន​ដល់​គ្រួសារ​សមាជិក ចំនួន​២​នាក់ ក្នុង​រួមមាន ៖

១.​លោក​នាយចំណង់​  សៀង រ៉ា សមាជិក វរ​សេនា​តូច អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន កំពុង​សម្រាក​ថែទាំ​សុខភាព​នៅ​គេហដ្ឋាន​។​

២.​លោក​នាយចំណង់ វ៉ាង ពិ​សិទ្ធ សមាជិក វរ​សេនា​តូច អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន កំពុង​សម្រាក​ថែទាំ​សុខភាព​នៅ​គេហដ្ឋាន​។​

​អំណោយ​ដែល​ក្រុម​ការងារ​បាន​ប្រគល់ជូន ក្នុង​ម្នាក់ៗ​ទទួលបាន ៖ ទឹក​សុទ្ធ ០៤​កេស​, សម្ភារ​ចាំបាច់​សម្រាប់​ទារក ០១​ឈុត រួម​នឹង​ថវិកា​មួយចំនួន​ទៀត ជា​អំណោយ​សួរសុខទុក្ខ​ផងដែរ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com