ទាន់ហេតុការណ៍
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ ចេញ​ល្បាត​ទប់ស្កាត់​ក្រុម​ក្មេង​ទំនើង​បង្ក​ភាពអនាធិបតេយ្យ ក៏ដូចជា​ការពារ សន្តិសុខ សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ ចេញ​ល្បាត​ទប់ស្កាត់​ក្រុម​ក្មេង​ទំនើង​បង្ក​ភាពអនាធិបតេយ្យ ក៏ដូចជា​ការពារ សន្តិសុខ សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​!

​នា​យប់​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០២៤ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត និង​ម៉ូតូ​បម្រើ​ឲ្យ​ប្រតិបត្តិការ ធ្វើការ​ល្បាត​តាម​បណ្តា​គោលដៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ក្រុម​ក្មេង​ទំនើង​ប្រមូលផ្តុំ​គ្នា តាម​ដងផ្លូវ​សាធារណៈ បង្ក​ភាពអនាធិបតេយ្យ បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ធានា​រក្សា​ឱ្យបាន​នូវ​សន្តិសុខ សុវត្ថិភាព ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។​

​ជានិច្ចកាល អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជ​ការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​ម្ចាស់​ការទទួលខុសត្រូវ ត្រៀមលក្ខណៈ​ជា​ស្រេច​ទាំង​កម្លាំង​ប្រតិបត្តិការ មធ្យោបាយ សម្ភារ ដើម្បី​ទុក​ប្រើប្រាស់​ពេល​មាន​ហេតុ​ការចាំបាច់​ជាយថាហេតុ​ផ្សេងៗ ក៏ដូចជា​ចេញ​បំពេញ​បេសកកម្ម​តាម​បទ​បញ្ជា​ថ្នាក់លើ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​បំផុត​៕​

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com