ទាន់ហេតុការណ៍
0

​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្តេច ហេង សំរិន​, សម្តេច សាយ ឈុំ​, សម្តេច ស ខេង​, សម្តេច ទៀ បាញ់ និង​សម្ដេច ម៉ែន សំអន ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង

​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្តេច ហេង សំរិន​, សម្តេច សាយ ឈុំ​, សម្តេច ស ខេង​, សម្តេច ទៀ បាញ់ និង​សម្ដេច ម៉ែន សំអន ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មន្ត្រីរាជការ​ទាំងអស់ សូម​ផ្ញើ​សារលិខិត​គោរព​ជូនពរ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​, សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​, សម្តេច​ក្រឡាហោម ស ខេង​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​ជា​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ គ​.​ស ២០២៤​។​

​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នេះ យើងខ្ញុំ​សូម​លំឱនកាយវាចា​ចិត្ត​បួងសួង ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក ជាពិសេស ទេវតា​ឆ្នាំ​ថ្មី ព្រះនាម ម​ហោ​ទរា​ទេវី សូម​ប្រទាន​នូវ​ពរជ័យ​បវរ​មហាប្រសើរ​ជូន សម្តេច​ទាំង​៥ ព្រមទាំង​ក្រុមគ្រួសារ​ជា​ទីស្រឡាញ់ សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ ព​លានុភាព​មាំមួន ជន្មាយុ​យឺនយូរ និង​សូម​ទទួលបាន​នូវ​ជោគជ័យ​ថ្មីៗ​ថែម​ទៀត ក្នុង​ការ​បន្ត​ដឹកនាំ​មាតុភូមិ​កម្ពុជា​ឆ្ពោះទៅ​រក​សុខ​សន្តិភាព ស្ថិរភាព វិបុលភាព និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​

​ជាថ្មី​ម្ដងទៀត យើងខ្ញុំ​ទាំងអស់គ្នា សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ទេវតា​ថែរក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​តាម​ជួយ​បីបាច់​ថែរក្សា អភិបាល​ប្រោះព្រំ​សព្ទសាធុការពរ​ជូន សម្តេច​ទាំង​៥ ព្រមទាំង​ក្រុមគ្រួសារ​ជា​ទីស្រឡាញ់ សូម​បាន​ប្រកប​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com